ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបញ្ហាផ្សេងៗ នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអង្គភាពពាក់ព័ន្ធ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន